
សម្រួលដល់កិច្ចការរដ្ឋបាលបុគ្គលិក (HR) ដោយការតាមដានប្រវត្តិរូប កម្រិតវប្បធម៌ និងប្រាក់បៀវត្សរ៍។ ផ្តល់តួនាទី និងសិទ្ធិប្រើប្រាស់ ដើម្បីធានាថា សមាជិកក្រុមម្នាក់ៗមានឧបករណ៍គ្រប់គ្រាន់សម្រាប់បំពេញការងារ។
រៀបចំរចនាសម្ព័ន្ធសាលារបស់អ្នកឲកាន់តែងាយស្រួលបំផុត។ កំណត់កម្រិតថ្នាក់ បង្កើតការបែងចែកថ្នាក់ផ្សេងៗ និងចាត់ចែងសិស្សទៅតាមថ្នាក់រៀនរៀងៗខ្លួន ដោយគ្រាន់តែចុចពីរបីដងប៉ុណ្ណោះ។
ជំនួសឲ្យការចុះហត្ថលេខាលើបញ្ជីដោយដៃ មកប្រើប្រាស់កំណត់ត្រាបែបឌីជីថលវិញ។ អ្នកអាចតាមដានវត្តមានប្រចាំថ្ងៃរបស់សិស្ស និងបុគ្គលិក បង្កើតរបាយការណ៍ភ្លាមៗ និងផ្ញើសារជូនដំណឹងដោយស្វ័យប្រវត្តិទៅកាន់មាតាបិតា នៅពេលសិស្សអវត្តមាន។
រៀបចំកាលវិភាគសិក្សា និងការប្រឡងដោយគ្មានការជាន់គ្នានៃម៉ោងសិក្សា។ គ្រប់គ្រងវត្តមានរបស់គ្រូបង្រៀន និងការចាត់ចែងបន្ទប់រៀន តាមរយៈប្រតិទិនដែលមានភាពងាយស្រួលយល់ និងអាចចូលមើលបានដោយគ្រប់គ្នា។
សម្រួលដល់ដំណើរការវាយតម្លៃលទ្ធផលសិក្សាឱ្យកាន់តែងាយស្រួល។ អ្នកអាចកំណត់ប្រភេទនៃការប្រឡង បញ្ចូលពិន្ទុ និងគណនាមធ្យមភាគពិន្ទុ (GPA) ដោយស្វ័យប្រវត្តិ ដើម្បីបង្កើតចេញជាព្រឹត្តិបត្រពិន្ទុដែលត្រៀមរួចជាស្រេចសម្រាប់បោះពុម្ព។
ផ្សារភ្ជាប់ទំនាក់ទំនងរវាងសាលារៀន និងផ្ទះ។ លោកគ្រូអ្នកគ្រូអាចដាក់កិច្ចការសាលា និងឯកសារមេរៀនតាមប្រព័ន្ធឌីជីថល ចំណែកឯសិស្សានុសិស្សអាចតាមដានកាលបរិច្ឆេទផុតកំណត់ និងបញ្ជូនកិច្ចការតាមអនឡាញបានយ៉ាងងាយស្រួល។