យុទ្ធសាស្ត្រ SEO ដើម្បីជោគជ័យ: WordPress ជាជម្រើសដ៏ល្អបំផុតសម្រាប់អាជីវកម្មដែលចង់បានចំណាត់ថ្នាក់លេខ 1 លើ Google។

កម្មវិធីហាងទំនិញងាយស្រួល

កន្លែងតែមួយ មានគ្រប់យ៉ាងដែលអ្នកត្រូវការ

កម្មវិធី Convenience Mart របស់ EOT គឺជាដំណោះស្រាយដែលត្រូវបានបង្កើតឡើងរួចជាស្រេច និងអាចយកទៅប្រើប្រាស់បានភ្លាមៗ ដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ម្ចាស់ហាងទំនិញងាយស្រួល (ម៉ាត) ដែលចង់នាំយកអាជីវ កម្មរបស់ខ្លួនទៅកាន់​ប្រព័ន្ធអនឡាញឱ្យបានឆាប់រហ័ស​ ។ ទម្រង់កម្មវិធី (App Template) របស់យើងផ្តល់នូវបទពិសោធន៍ឌីជីថលដ៏រលូន ដែលជួយអ្នកក្នុងការពង្រីកចំនួនអតិថិជន និងជម្រុញការលក់ឱ្យកាន់តែខ្ពស់ ដោយចំណាយកម្លាំងតិចបំផុត។

  • ការចាប់ផ្ដើមដំណើរការយ៉ាងរហ័ស និងងាយស្រួល

    សម្រាប់អ្នក: កម្មវិធីរបស់យើងត្រូវបានរៀបចំឡើងយ៉ាងមានរចនាសម្ព័ន្ធសម្រាប់ហាងទំនិញងាយស្រួលរួចជាស្រេច ដែលអនុញ្ញាតឱ្យអ្នកបើកដំណើរការហាងអនឡាញក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ មិនចាំបាច់ស្មុគស្មាញនឹងការសរសេរកូដ (Development) ឡើយ គ្រាន់តែបញ្ចូលព័ត៌មានហាងរបស់អ្នកជាការស្រេច។
    សម្រាប់អតិថិជន: អតិថិជនអាចស្វែងរក និងទិញទំនិញគ្រប់ប្រភេទពីហាងរបស់អ្នកយ៉ាងងាយស្រួលបំផុត តាមរយៈទូរស័ព្ទដៃផ្ទាល់ខ្លួន។

  • បញ្ជីមុខទំនិញពេញលេញ និងសព្វគ្រប់

    សម្រាប់អ្នក: ដាក់បង្ហាញរាល់ផលិតផលរបស់អ្នកទាំងអស់ ចាប់តាំងពីនំចំណី រហូតដល់របស់ប្រើប្រាស់ចាំបាច់ក្នុងផ្ទះ ជាមួយនឹងការពិពណ៌នា និងតម្លៃយ៉ាងច្បាស់លាស់។ រាល់ទិន្នន័យទាំងអស់ត្រូវបានរៀបចំឡើងយ៉ាងមានរបៀប ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។
    សម្រាប់អតិថិជន: អតិថិជនអាចស្វែងរកទំនិញយ៉ាងសម្បូរបែប និងជ្រើសរើសអ្វីដែលពួកគេត្រូវការយ៉ាងពិតប្រាកដ ដោយគ្រាន់តែចុចពីរបីដងប៉ុណ្ណោះ។

  • ជម្រើសទូទាត់ប្រាក់ក្នុងស្រុក ប្រកបដោយសុវត្ថិភាព

    សម្រាប់អ្នក: ផ្តល់ជូននូវវិធីសាស្ត្រទូទាត់ប្រាក់ប្រកបដោយសុវត្ថិភាព និងសម្បូរបែប រួមទាំងជម្រើសទូទាត់ក្នុងស្រុកដូចជា ការស្កេនកូដ QR និងការផ្ទេរប្រាក់តាម ABA ដែលជួយកាត់បន្ថយការចាត់ចែងសាច់ប្រាក់ដោយផ្ទាល់។

    សម្រាប់អតិថិជន: រីករាយជាមួយជម្រើសទូទាត់ប្រាក់ដែលងាយស្រួល និងគួរឱ្យទុកចិត្តបំផុត ដែលធ្វើឱ្យការទិញទំនិញកាន់តែសាមញ្ញ និងមានសុវត្ថិភាពខ្ពស់។

  • ការតាមដានការបញ្ជាទិញតាមពេលវេលាជាក់ស្តែង

    សម្រាប់អ្នក: សម្រួលដល់ការគ្រប់គ្រងការបញ្ជាទិញ ជាមួយនឹងប្រព័ន្ធតាមដានស្ថានភាពជាក់ស្តែង ដែលជួយកាត់បន្ថយការសាកសួរព័ត៌មានច្រើនពីសំណាក់អតិថិជន។
    សម្រាប់អតិថិជន: តាមដានរាល់ការបញ្ជាទិញ ចាប់តាំងពីចំណុចចាប់ផ្ដើមរហូតដល់ដៃអ្នក ដែលផ្តល់នូវតម្លាភាព និងបទពិសោធន៍ដឹកជញ្ជូនដ៏គួរឱ្យទុកចិត្តបំផុត។

  • ការជូនដំណឹង (Push Notifications) អំពីការផ្តល់ជូនពិសេសៗ

    សម្រាប់អ្នក: ជម្រុញការលក់ឱ្យកាន់តែសកម្ម ដោយការផ្ញើសារជូនដំណឹងភ្លាមៗអំពីទំនិញមកថ្មី ការផ្តល់ជូនពិសេស និងកម្មវិធីប្រម៉ូសិនផ្សេងៗ ទៅកាន់អតិថិជនរបស់អ្នក។
    សម្រាប់អតិថិជន: ទទួលបានព័ត៌មានថ្មីៗភ្លាមៗអំពីការបញ្ចុះតម្លៃ និងការផ្តល់ជូនផ្តាច់មុខ ដែលធ្វើឱ្យការទិញទំនិញរបស់អ្នកកាន់តែមានតម្លៃ និងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន។

  • ការគាំទ្រច្រើនភាសា និងច្រើនប្រភេទរូបិយប័ណ្ណ

    សម្រាប់អ្នក: ពង្រីកវិសាលភាពទីផ្សាររបស់អ្នក ដោយឆ្លើយតបទៅនឹងតម្រូវការអតិថិជនចម្រុះ តាមរយៈមុខងារគាំទ្រច្រើនភាសា និងរូបិយប័ណ្ណផ្សេងៗគ្នា។

    សម្រាប់អតិថិជន:បទពិសោធន៍ប្រើប្រាស់កម្មវិធីដែលងាយស្រួល និងតម្រូវតាមតម្រូវការ ដោយមានការគាំទ្រភាសា និងរូបិយបណ្ណដែលពួកគេពេញចិត្ត ដើម្បីឱ្យការទិញទំនិញកាន់តែសាមញ្ញ។

  • ការវាយតម្លៃ និងមតិកែលម្អពីអតិថិជន

    សម្រាប់អ្នក: បង្តើតទំនុកចិត្ត និងភាពជឿជាក់តាមរយៈការអនុញ្ញាតឱ្យអតិថិជនបញ្ចេញមតិវាយតម្លៃលើផលិតផល ដែលជួយឱ្យអ្នកកែលម្អសេវាកម្ម និងទាក់ទាញអ្នកទិញថ្មីៗបន្ថែមទៀត។

    សម្រាប់អតិថិជន: ធ្វើការសម្រេចចិត្តទិញដោយមានទំនុកចិត្ត ជាមួយនឹងការពិនិត្យមើលមតិពិតៗ និងការដាក់ពិន្ទុលើផលិតផលពីអតិថិជនដទៃទៀត។

  • ការវិភាគការលក់ និងរបាយការណ៍

    សម្រាប់អ្នក: ទទួលបានព័ត៌មានលម្អិតដ៏មានតម្លៃអំពីនិន្នាការនៃការលក់ ឥរិយាបថរបស់អតិថិជន និងប្រសិទ្ធភាពនៃកម្មវិធី ដើម្បីបង្កើនប្រសិទ្ធភាពយុទ្ធសាស្ត្រ និងពង្រីកអាជីវកម្មរបស់អ្នក។
    សម្រាប់អតិថិជន: ទទួលបានអត្ថប្រយោជន៍ពីកម្មវិធីដែលត្រូវបានកែសម្រួលយ៉ាងល្អបំផុត ដែលផ្តល់នូវបទពិសោធន៍ទិញទំនិញប្រកបដោយការយកចិត្តទុកដាក់ និងតម្រូវតាមតម្រូវការផ្ទាល់ខ្លួន។

Free consulting