យុទ្ធសាស្ត្រ SEO ដើម្បីជោគជ័យ: WordPress ជាជម្រើសដ៏ល្អបំផុតសម្រាប់អាជីវកម្មដែលចង់បានចំណាត់ថ្នាក់លេខ 1 លើ Google។

កម្មវិធីហាងលក់គ្រឿងអេឡិចត្រូនិច

បច្ចេកវិទ្យាបង្កើតឱ្យមានភាពងាយស្រួល

កម្មវិធីហាងលក់គ្រឿងអេឡិចត្រូនិចរបស់ EOT គឺជាកម្មវិធីដែលត្រូវបានបង្កើតឡើងយ៉ាងសម្រេច និងមានប្រសិទ្ធភាពខ្ពស់ រចនាឡើងយ៉ាងពិសេសសម្រាប់អាជីវករលក់រាយគ្រឿងអេឡិចត្រូនិច។ ដំណោះស្រាយនេះអនុញ្ញាតឱ្យអ្នកបង្កើតវត្តមាននៅលើអនឡាញបានយ៉ាងឆាប់រហ័ស ផ្តល់ជូនអតិថិជននូវបទពិសោធន៍ទិញទំនិញយ៉ាងរលូន និងជួយសម្រួលដល់ប្រតិបត្តិការអាជីវកម្មរបស់អ្នក។ ដោយមិនចាំបាច់ត្រូវការការអភិវឌ្ឍន៍កម្មវិធីថ្មី (custom development) នោះទេ អ្នកអាចដាក់ឱ្យដំណើរការហាងរបស់អ្នកបានភ្លាមៗ និងចាប់ផ្តើមលក់គ្រឿងអេឡិចត្រូនិចបានយ៉ាងរហ័ស។

  • ការរៀបចំ និងដាក់ឱ្យដំណើរការយ៉ាងឆាប់រហ័ស

    សម្រាប់លោកអ្នក៖ បើកដំណើរការហាងលក់គ្រឿងអេឡិចត្រូនិចអនឡាញរបស់លោកអ្នកក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ជាមួយនឹងកម្មវិធីដែលបានរៀបចំរួចជាស្រេច (pre-built app)។ មិនចាំបាច់ចំណាយពេលវេលា និងថវិកាច្រើនក្នុងការអភិវឌ្ឍកម្មវិធីថ្មី (Custom development) ឡើយ។
    សម្រាប់អតិថិជន៖ ផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការទិញទំនិញគ្រឿងអេឡិចត្រូនិចតាមរយៈឧបករណ៍របស់ពួកគេ ជាមួយនឹងកម្មវិធីដែលមានរបៀបរៀបរយល្អ និងងាយស្រួលប្រើប្រាស់បំផុត។

  • ការបង្ហាញផលិតផលយ៉ាងសម្បូរបែប

    សម្រាប់លោកអ្នក៖ បង្ហាញបញ្ជីផលិតផលគ្រឿងអេឡិចត្រូនិចទាំងស្រុងរបស់លោកអ្នក ចាប់ពីទូរស័ព្ទឆ្លាតវៃ (Smartphones) រហូតដល់គ្រឿងប្រើប្រាស់ក្នុងផ្ទះ ជាមួយនឹងព័ត៌មានបច្ចេកទេសលម្អិត រូបភាព និងតម្លៃច្បាស់លាស់។ លោកអ្នកអាចគ្រប់គ្រងរាល់ទិន្នន័យទាំងអស់បានយ៉ាងងាយស្រួល តាមរយៈប្រព័ន្ធគ្រប់គ្រងផ្នែកខាងក្រោយ (Backend)។
    សម្រាប់អតិថិជន៖ ស្វែងរក និងមើលផលិតផលគ្រឿងអេឡិចត្រូនិចជាច្រើនប្រភេទបានយ៉ាងងាយស្រួល ព្រមទាំងអាចប្រៀបធៀបលក្ខណៈពិសេស និងតម្លៃផលិតផល ដើម្បីស្វែងរកអ្វីដែលពួកគេត្រូវការបំផុត។

  • ការទូទាត់ប្រាក់ដ៏រលូន និងមានសុវត្ថិភាព

    សម្រាប់អ្នក: ផ្តល់ជូនអតិថិជននូវវិធីសាស្ត្រទូទាត់ប្រាក់ដែលមានសុវត្ថិភាពខ្ពស់ រួមទាំងជម្រើសក្នុងស្រុកដូចជា ABA និង ការស្កេន QR Code។ ធ្វើឱ្យរាល់ប្រតិបត្តិការទិញលក់កាន់តែងាយស្រួល និងមានសុវត្ថិភាពបំផុត។
    សម្រាប់អតិថិជន: រីករាយជាមួយបទពិសោធន៍ទូទាត់ប្រាក់ដ៏សាមញ្ញ និងរហ័ស ជាមួយនឹងជម្រើសទូទាត់ប្រាក់ប្រកបដោយសុវត្ថិភាពជាច្រើន ដែលធានាបាននូវការបញ្ជាទិញបានយ៉ាងងាយស្រួល។

  • ការគ្រប់គ្រងការបញ្ជាទិញ និងការតាមដានក្នុងពេលជាក់ស្តែង

    សម្រាប់លោកអ្នក៖ ធ្វើឱ្យដំណើរការនៃហាងកាន់តែងាយស្រួល ជាមួយនឹងប្រព័ន្ធតាមដានក្នុងពេលជាក់ស្តែង និងការផ្ដល់ដំណឹងដោយស្វ័យប្រវត្តិ ដើម្បីឱ្យអតិថិជនរបស់លោកអ្នកទទួលបានព័ត៌មានថ្មីៗនៅគ្រប់ដំណាក់កាល។

    សម្រាប់អតិថិជន៖ អាចតាមដានរាល់ការទិញទំនិញរបស់ពួកគេក្នុងពេលជាក់ស្តែង និងទទួលបានបច្ចុប្បន្នភាពអំពីស្ថានភាពបញ្ជាទិញ ដែលធានានូវបទពិសោធន៍ទិញទំនិញដ៏រលូន និងមានតម្លាភាពបំផុត។

  • ការជូនដំណឹង សម្រាប់ផលិតផលថ្មី និងការបញ្ចុះតម្លៃ

    សម្រាប់លោកអ្នក៖ ផ្ញើសារជូនដំណឹងចំគោលដៅ ដើម្បីផ្សព្វផ្សាយឧបករណ៍បច្ចេកវិទ្យាថ្មីៗ ការផ្ដល់ជូនពិសេស ឬការបញ្ចុះតម្លៃដ៏អស្ចារ្យ (Flash Sales) ទៅកាន់ឧបករណ៍របស់អតិថិជនដោយផ្ទាល់ ដើម្បីជំរុញការចាប់អារម្មណ៍ និងបង្កើនការលក់។

    សម្រាប់អតិថិជន៖ ទទួលបានព័ត៌មានចុងក្រោយបង្អស់អំពីការចេញលក់គ្រឿងអេឡិចត្រូនិចថ្មីៗ ការបញ្ចុះតម្លៃ និងកម្មវិធីប្រូម៉ូសិនផ្សេងៗ តាមរយៈការជូនដំណឹងភ្លាមៗ (Instant notifications)។

  • កម្មវិធីសន្សំពិន្ទុ និងការផ្ដល់ជូនពិសេស

    សម្រាប់លោកអ្នក៖ បង្កើតភាពស្មោះត្រង់របស់អតិថិជន តាមរយៈការផ្ដល់ជូនកម្មវិធីរង្វាន់ និងការបញ្ចុះតម្លៃផ្តាច់មុខ សម្រាប់អតិថិជនដែលតែងតែគាំទ្រហាងរបស់លោកអ្នក។

    សម្រាប់អតិថិជន៖ ទទួលបានពិន្ទុ ការផ្ដល់ជូនពិសេសៗ និងរីករាយជាមួយរង្វាន់ផ្សេងៗសម្រាប់ការទិញទំនិញជាប្រចាំ ដែលបង្កើតបានជាបទពិសោធន៍ទិញទំនិញដ៏រីករាយ និងចំណេញលើសពីមុន។

  • ការគាំទ្រច្រើនភាសា និងច្រើនប្រភេទរូបិយប័ណ្ណ

    សម្រាប់អ្នក: ពង្រីកវិសាលភាពទីផ្សាររបស់អ្នក ដោយឆ្លើយតបទៅនឹងតម្រូវការអតិថិជនចម្រុះ តាមរយៈមុខងារគាំទ្រច្រើនភាសា និងរូបិយប័ណ្ណផ្សេងៗគ្នា។

    សម្រាប់អតិថិជន:បទពិសោធន៍ប្រើប្រាស់កម្មវិធីដែលងាយស្រួល និងតម្រូវតាមតម្រូវការ ដោយមានការគាំទ្រភាសា និងរូបិយបណ្ណដែលពួកគេពេញចិត្ត ដើម្បីឱ្យការទិញទំនិញកាន់តែសាមញ្ញ។

  • ការផ្តល់មតិយោបល់ និងការវាយតម្លៃពីអតិថិជន

    សម្រាប់អ្នក: បង្តើតទំនុកចិត្ត និងភាពជឿជាក់តាមរយៈការអនុញ្ញាតឱ្យអតិថិជនបញ្ចេញមតិវាយតម្លៃលើផលិតផល ដែលជួយឱ្យអ្នកកែលម្អសេវាកម្ម និងទាក់ទាញអ្នកទិញថ្មីៗបន្ថែមទៀត។

    សម្រាប់អតិថិជន: ធ្វើការសម្រេចចិត្តទិញដោយមានទំនុកចិត្ត ជាមួយនឹងការពិនិត្យមើលមតិពិតៗ និងការដាក់ពិន្ទុលើផលិតផលពីអតិថិជនដទៃទៀត។

  • ការវិភាគការលក់ និងរបាយការណ៍

    សម្រាប់អ្នក: ទទួលបានព័ត៌មានលម្អិតដ៏មានតម្លៃអំពីនិន្នាការនៃការលក់ ឥរិយាបថរបស់អតិថិជន និងប្រសិទ្ធភាពនៃកម្មវិធី ដើម្បីបង្កើនប្រសិទ្ធភាពយុទ្ធសាស្ត្រ និងពង្រីកអាជីវកម្មរបស់អ្នក។
    សម្រាប់អតិថិជន: ទទួលបានអត្ថប្រយោជន៍ពីកម្មវិធីដែលត្រូវបានកែសម្រួលយ៉ាងល្អបំផុត ដែលផ្តល់នូវបទពិសោធន៍ទិញទំនិញប្រកបដោយការយកចិត្តទុកដាក់ និងតម្រូវតាមតម្រូវការផ្ទាល់ខ្លួន។

Free consulting