យុទ្ធសាស្ត្រ SEO ដើម្បីជោគជ័យ: WordPress ជាជម្រើសដ៏ល្អបំផុតសម្រាប់អាជីវកម្មដែលចង់បានចំណាត់ថ្នាក់លេខ 1 លើ Google។

កម្មវិធីហាងលក់សៀវភៅអនឡាញ

បណ្ណាល័យស្ថិត ក្នុងដៃអ្នក

កម្មវិធីហាងលក់សៀវភៅអនឡាញរបស់ EOT គឺជាប្រព័ន្ធដែលបានរៀបចំរួចជាស្រេច (Pre-built platform) ដែលត្រូវបានបង្កើតឡើងដើម្បីជួយដល់ហាងលក់សៀវភៅ គ្រឹះស្ថានបោះពុម្ពផ្សាយ និងអ្នកនិពន្ធឯករាជ្យ ក្នុងការដាក់ឱ្យដំណើរការអាជីវកម្មលក់សៀវភៅអនឡាញបានយ៉ាងឆាប់រហ័ស។ មិនថាលោកអ្នកលក់សៀវភៅជាច្បាប់បោះពុម្ព (Physical books) សៀវភៅអេឡិចត្រូនិច (eBooks) ឬសៀវភៅសំឡេង (Audiobooks) នោះទេ កម្មវិធីនេះផ្ដល់ជូននូវរាល់មុខងារចាំបាច់ទាំងអស់ ដើម្បីសម្រួលដល់ប្រតិបត្តិការហាងរបស់លោកអ្នក និងបង្កើនការទាក់ទាញអតិថិជន។

  • ការរៀបចំរហ័ស និងងាយស្រួល

    សម្រាប់អ្នក៖ ដាក់ឱ្យដំណើរការហាងលក់សៀវភៅអនឡាញរបស់លោកអ្នក ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ មិនចាំបាច់ឆ្លងកាត់ការអភិវឌ្ឍកម្មវិធីថ្មីដ៏ស្មុគស្មាញឡើយ លោកអ្នកគ្រាន់តែបង្ហោះបញ្ជីសៀវភៅដែលមានក្នុងស្តុក កំណត់ប្រព័ន្ធទូទាត់ប្រាក់ ហើយចាប់ផ្ដើមលក់បានភ្លាមៗ។

    សម្រាប់អតិថិជន៖ ផ្ទៃកម្មវិធី (Interface) ដែលងាយស្រួលប្រើប្រាស់ ធានាថាអតិថិជនអាចស្វែងរក និងទិញសៀវភៅបានយ៉ាងរហ័ស និងងាយស្រួលបំផុត។

  • ការគ្រប់គ្រងបញ្ជីសៀវភៅដ៏សម្បូរបែប

    សម្រាប់អ្នក៖ គ្រប់គ្រងកាតាឡុកសៀវភៅទាំងមូលរបស់លោកអ្នក ជាមួយនឹងឧបករណ៍គ្រប់គ្រងស្តុកដ៏មានប្រសិទ្ធភាព។ លោកអ្នកអាចបញ្ចូលព័ត៌មានលម្អិតនៃសៀវភៅ ដូចជា ប្រភេទសៀវភៅ អ្នកនិពន្ធ លេខកូដ ISBN និងតម្លៃ។ លើសពីនេះ លោកអ្នកក៏អាចគ្រប់គ្រងចំនួនស្តុកសម្រាប់សៀវភៅច្បាប់ដើម (physical books) និងផ្ដល់ជូននូវការទាញយកភ្លាមៗសម្រាប់សៀវភៅអេឡិចត្រូនិច (eBooks) និងសៀវភៅសំឡេង (Audiobooks) ផងដែរ។

    សម្រាប់អតិថិជន: ងាយស្រួលស្វែងរក និងចម្រាញ់មើលសៀវភៅក្នុងកាតាឡុកដ៏សម្បូរបែប ដោយផ្អែកលើប្រភេទសៀវភៅ អ្នកនិពន្ធ ឬបញ្ជីសៀវភៅដែលលក់ដាច់បំផុត។

  • ការគាំទ្រច្រើនទម្រង់ (សៀវភៅបោះពុម្ព និងសៀវភៅអេឡិចត្រូនិច)

    សម្រាប់លោកអ្នក៖ ផ្តល់ជូនសៀវភៅក្នុងទម្រង់ចម្រុះ ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់អតិថិជន។ លោកអ្នកអាចរៀបចំដឹកជញ្ជូនសៀវភៅច្បាប់ដើម (Physical Books) ឬផ្តល់ការទាញយកសៀវភៅអេឡិចត្រូនិច (eBooks) និងសៀវភៅសំឡេង (Audiobooks) បានភ្លាមៗបន្ទាប់ពីការទូទាត់

    សម្រាប់អតិថិជន៖ អាចជ្រើសរើសរវាងសៀវភៅជាច្បាប់បោះពុម្ពសម្រាប់ការដឹកជញ្ជូនដល់ផ្ទះ ឬចូលអាន និងស្ដាប់សៀវភៅអេឡិចត្រូនិច និងសៀវភៅសំឡេងបានភ្លាមៗដោយមិនចាំបាច់រង់ចាំ។

  • ការភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់ប្រកបដោយសុវត្ថិភាព

    សម្រាប់លោកអ្នក៖ ភ្ជាប់ជម្រើសទូទាត់ប្រាក់ចម្រុះ រួមមាន កាតឥណទាន (Credit Cards), PayPal និងកាបូបលុយអេឡិចត្រូនិច (Mobile Wallets) ដែលធានាបាននូវប្រតិបត្តិការដ៏រលូនសម្រាប់អតិថិជនទាំងអស់។

    សម្រាប់អតិថិជន៖ រីករាយជាមួយជម្រើសទូទាត់ប្រាក់ដែលមានសុវត្ថិភាព និងមានភាពបត់បែន ដើម្បីបញ្ចប់ការបញ្ជាទិញបានយ៉ាងងាយស្រួល និងឆាប់រហ័ស។

  • ការណែនាំសៀវភៅ ជូនអតិថិជន

    សម្រាប់អ្នក: ប្រើប្រាស់ប្រព័ន្ធវៃឆ្លាត (Algorithm) ដើម្បីណែនាំសៀវភៅផ្អែកលើប្រវត្តិដែលអតិថិជនធ្លាប់ទិញ ឬចូលមើល ដែលជួយបង្កើនឱកាសក្នុងការលក់បានកាន់តែច្រើន។
    សម្រាប់អតិថិជន: ស្វែងរកសៀវភៅថ្មីៗតាមរយៈការណែនាំដែលតម្រូវតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ដែលធ្វើឱ្យបទពិសោធន៍នៃការទិញសៀវភៅកាន់តែមានភាពរីករាយ និងងាយស្រួល។

  • បញ្ជីចង់បាន និងចំណូលចិត្ត

    សម្រាប់អ្នក: បង្កើនការផ្សារភ្ជាប់ជាមួយអតិថិជន ដោយអនុញ្ញាតឱ្យពួកគេរក្សាទុកសៀវភៅក្នុងបញ្ជីចង់បាន ឬចំណាំសៀវភៅដែលពេញចិត្តសម្រាប់ទិញនៅពេលក្រោយ។
    សម្រាប់អតិថិជន: បង្កើតបញ្ជីចង់បាន ឬបញ្ជីសៀវភៅពេញចិត្តផ្ទាល់ខ្លួន ដើម្បីងាយស្រួលត្រឡប់មកមើលម្ដងទៀត ដែលជួយឱ្យការបញ្ជាទិញនាពេលអនាគតកាន់តែរហ័ស និងងាយស្រួល។

  • ការជូនដំណឹងភ្លាមៗ ជូនអតិថិជន

    សម្រាប់អ្នក: ផ្ញើសារជូនដំណឹងទៅកាន់អតិថិជនអំពីសៀវភៅដែលទើបមកដល់ថ្មី ការបញ្ចុះតម្លៃពិសេស ឬកម្មវិធីប្រូម៉ូសិនផ្សេងៗ តាមរយៈប្រព័ន្ធជូនដំណឹង (Push Notifications)។
    សម្រាប់អតិថិជន: ទទួលបានព័ត៌មានថ្មីៗបំផុតអំពីសៀវភៅដែលទើបចេញផ្សាយ និងការផ្ដល់ជូនពិសេសៗបានទាន់ពេលវេលា តាមរយៈការជូនដំណឹងផ្ទាល់លើទូរស័ព្ទដៃ។

  • ការគាំទ្រច្រើនភាសា និងច្រើនប្រភេទរូបិយប័ណ្ណ

    សម្រាប់អ្នក: ពង្រីកវិសាលភាពនៃការលក់ទៅកាន់អតិថិជនជុំវិញពិភពលោក តាមរយៈការផ្ដល់ជូននូវជម្រើសប្រើប្រាស់ច្រើនភាសា និងការទទួលទូទាត់ជាប្រភេទរូបិយបណ្ណផ្សេងៗគ្នា ដើម្បីពង្រីកមូលដ្ឋានអតិថិជនរបស់អ្នក។
    សម្រាប់អតិថិជន: រីករាយនឹងការទិញទំនិញតាមរយៈភាសា និងរូបិយបណ្ណដែលពួកគេពេញចិត្ត ដែលធ្វើឱ្យបទពិសោធន៍នៃការទិញទំនិញកាន់តែមានភាពងាយស្រួល និងមិនមានភាពរអាក់រអួល។

  • ការគ្រប់គ្រង និងការតាមដានការបញ្ជាទិញ

    សម្រាប់អ្នក: គ្រប់គ្រង និងតាមដានរាល់ការបញ្ជាទិញសៀវភៅទាំងអស់បានយ៉ាងងាយស្រួល តាមរយៈផ្ទាំងគ្រប់គ្រង (Admin Dashboard) ដែលអនុញ្ញាតឱ្យអ្នកផ្ដល់ព័ត៌មានថ្មីៗអំពីស្ថានភាពដឹកជញ្ជូនទៅកាន់អតិថិជនបានភ្លាមៗ។
    សម្រាប់អតិថិជន: តាមដានស្ថានភាពទំនិញរបស់ពួកគេ ចាប់តាំងពីពេលបញ្ជាទិញរហូតដល់ដៃអ្នកទទួល ដែលធានាបាននូវតម្លាភាព និងភាពជឿជាក់ក្នុងការទិញទំនិញ។

  • ការវាយតម្លៃ និងមតិយោបល់របស់អតិថិជន

    សម្រាប់អ្នក: អនុញ្ញាតឱ្យមានការផ្ដល់មតិយោបល់ និងការដាក់ពិន្ទុវាយតម្លៃពីអតិថិជន ដើម្បីបង្កើនទំនុកចិត្ត និងបង្កើនភាពជឿជាក់លើសៀវភៅរបស់អ្នក ដែលជួយជំរុញការលក់ឱ្យកាន់តែប្រសើរ។
    សម្រាប់អតិថិជន: ចែករំលែកមតិយោបល់ និងអានការវាយតម្លៃពីអ្នកអានដទៃទៀត ដើម្បីជួយក្នុងការសម្រេចចិត្តទិញសៀវភៅបានយ៉ាងត្រឹមត្រូវ។

  • កម្មវិធីសមាជិកភាព និងការផ្ដល់រង្វាន់

    សម្រាប់អ្នក: បង្កើតកម្មវិធីសមាជិកភាព ឬកម្រិតសមាជិកផ្សេងៗ ដើម្បីផ្ដល់រង្វាន់ដល់អតិថិជនស្មោះត្រង់តាមរយៈការបញ្ចុះតម្លៃ មាតិកាពិសេស (Exclusive Content) ឬសិទ្ធិចូលមើលសៀវភៅចេញថ្មីៗមុនគេ។
    សម្រាប់អតិថិជន: រីករាយជាមួយអត្ថប្រយោជន៍ជាច្រើន ដូចជាការបញ្ចុះតម្លៃ និងការផ្ដល់ជូនពិសេសៗ តាមរយៈការសន្សំពិន្ទុ ឬការចុះឈ្មោះជាសមាជិកប្រចាំកម្មវិធី។

  • ការវិភាគកម្រិតខ្ពស់ និងការតាមដានការលក់

    សម្រាប់អ្នក: តាមដានតុល្យភាពនៃការលក់សៀវភៅ ឥរិយាបថអតិថិជន និងកំណើនចំណូល តាមរយៈប្រព័ន្ធវិភាគទិន្នន័យស៊ីជម្រៅ ដើម្បីបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការបណ្ណាគាររបស់អ្នកឱ្យកាន់តែល្អប្រសើរ។
    សម្រាប់អតិថិជន: ទទួលបានការណែនាំសៀវភៅដែលតម្រូវតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ផ្អែកលើប្រវត្តិដែលធ្លាប់បានអាន ដែលជួយឱ្យបទពិសោធន៍នៃការជ្រើសរើសទិញសៀវភៅកាន់តែមានភាពរីករាយ។

Free consulting