យុទ្ធសាស្ត្រ SEO ដើម្បីជោគជ័យ: WordPress ជាជម្រើសដ៏ល្អបំផុតសម្រាប់អាជីវកម្មដែលចង់បានចំណាត់ថ្នាក់លេខ 1 លើ Google។

គន្លឹះពង្រឹងសុវត្ថិភាពគេហទំព័រ

website-security-tips

ការការពារសុវត្ថិភាពគេហទំព័រមិនមែនត្រឹមតែជាការងារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាភាពចាំបាច់សម្រាប់អាជីវកម្ម។ មិនថាអ្នកដំណើរការប្លុកផ្ទាល់ខ្លួន គេហទំព័រក្រុមហ៊ុន ឬប្រព័ន្ធគ្រប់គ្រងពេញលេញនោះទេ ការការពារវាពីការគំរាមកំហែងតាមអ៊ីនធឺណិត (Cyber Threats) គឺជាគន្លឹះក្នុងការរក្សាទំនុកចិត្ត និងជៀសវាងការរអាក់រអួលនៃប្រព័ន្ធ។ ខាងក្រោមនេះគឺជាគន្លឹះសំខាន់ៗដើម្បីរក្សាគេហទំព័ររបស់អ្នកឱ្យមានសុវត្ថិភាព៖

1. ប្រើប្រាស់ HTTPS

ត្រូវការពារគេហទំព័ររបស់អ្នកដោយប្រើ HTTPS ជានិច្ច។ វាជួយបំលែងទិន្នន័យជាកូដសម្ងាត់ (Encrypt) រវាង Browser របស់អ្នកប្រើប្រាស់ និង Server របស់អ្នក ដែលធ្វើឱ្យ Hacker ពិបាកក្នុងការលួចយកព័ត៌មានសំខាន់ៗ។ លើសពីនេះ HTTPS ក៏ជួយបង្កើនភាពជឿជាក់ផងដែរ ព្រោះ Browser ទំនើបៗនឹងបង្ហាញសញ្ញាថា “មិនមានសុវត្ថិភាព” (Not Secure) ចំពោះគេហទំព័រណាដែលមិនប្រើ HTTPS។

2. ធ្វើបច្ចុប្បន្នភាពគ្រាប់ផ្នែកទាំងអស់ឱ្យទាន់សម័យកាល

Software ដែលហួសសម័យ គឺជាហានិភ័យសុវត្ថិភាពដ៏ធំបំផុតមួយ។ ត្រូវរក្សា CMS (ដូចជា WordPress), Plugins, Themes និងកម្មវិធី Server របស់អ្នកឱ្យទាន់សម័យជានិច្ច។ ការជ្រៀតចូលប្រព័ន្ធភាគច្រើនកើតឡើងដោយសារតែការខកខានមិនបានធ្វើបច្ចុប្បន្នភាព ដើម្បីបិទចន្លោះប្រហោងដែលគេបានរកឃើញ។

3. ប្រើពាក្យសម្ងាត់ខ្លាំងៗ និងការបញ្ជាក់អត្តសញ្ញាណពីរជាន់ (2FA)

ពាក្យសម្ងាត់ខ្សោយៗគឺជាគោលដៅងាយស្រួលបំផុតសម្រាប់ការវាយប្រហារប្រភេទ Brute-force។ ត្រូវប្រើពាក្យសម្ងាត់ដែលខ្លាំង និងប្លែកពីគេសម្រាប់គ្រប់គណនីទាំងអស់ ហើយបើកមុខងារ 2FA ប្រសិនបើអាច។ វានឹងបន្ថែមស្រទាប់ការពារមួយជាន់ទៀត ទោះបីជាពាក្យសម្ងាត់របស់អ្នកត្រូវបានគេលួចបានក៏ដោយ។

4. ចម្លងទិន្នន័យបម្រុងទុក (Backup) ឱ្យបានទៀងទាត់

ការ Backup គឺជាសំណាញ់សុវត្ថិភាពចុងក្រោយរបស់អ្នក។ ប្រសិនបើគេហទំព័រត្រូវបាន Hacker វាយប្រហារ ឬគាំង អ្នកអាចស្តារវាឡើងវិញបានយ៉ាងរហ័ស ប្រសិនបើអ្នកមានទិន្នន័យបម្រុងទុក។ គួរប្រើប្រាស់ទាំង Cloud និង Local Backup ហើយកំណត់ឱ្យវាដំណើរការដោយស្វ័យប្រវត្តិ។

5. ដំឡើងFirewall​​ សម្រាប់កម្មវិធីវេបសាយ (WAF)

WAF ជួយចម្រោះរាល់ចរាចរណ៍ទិន្នន័យមិនល្អ មុនពេលវាឆ្លងដល់គេហទំព័ររបស់អ្នក។ វាការពារពីការវាយប្រហារទូទៅដូចជា SQL Injection, Cross-site Scripting (XSS) និងការវាយប្រហារប្រភេទ DDoS។ សេវាកម្មដូចជា Cloudflare ឬ Sucuri គឺជាជម្រើសដ៏ល្អសម្រាប់មុខងារនេះ។

6. កំណត់សិទ្ធិ និងតួនាទីអ្នកប្រើប្រាស់

មិនមែនគ្រប់គ្នា សុទ្ធតែត្រូវការសិទ្ធិគ្រប់គ្រងទាំងស្រុងលើគេហទំព័ររបស់អ្នកនោះទេ។ ត្រូវបែងចែកតួនាទីអ្នកប្រើប្រាស់ឱ្យបានហ្មត់ចត់ និងផ្តល់សិទ្ធិត្រឹមតែកម្រិតដែលចាំបាច់បំផុត។ ត្រូវត្រួតពិនិត្យបញ្ជីឈ្មោះអ្នកប្រើប្រាស់ឱ្យបានទៀងទាត់ និងលុបគណនីណាដែលលែងប្រើចេញ។

7. ស្កែនរកមេរោគ (Malware) ឱ្យបានញឹកញាប់

សូម្បីតែគេហទំព័រដែលមានសុវត្ថិភាព ក៏អាចឆ្លងមេរោគបានដែរ។ ត្រូវប្រើប្រាស់ឧបករណ៍សុវត្ថិភាព ឬ Plugin ដើម្បីស្កែនគេហទំព័ររបស់អ្នករកមើលមេរោគ ចន្លោះប្រហោង និងការផ្លាស់ប្តូរណាមួយដែលគ្មានការអនុញ្ញាត។ ការរកឃើញបញ្ហាបានទាន់ពេលវេលា នឹងធ្វើឱ្យការដោះស្រាយកាន់តែងាយស្រួល។

ទស្សនៈចុងក្រោយ

សុវត្ថិភាពគេហទំព័រគឺជាកិច្ចខិតខំប្រឹងប្រែងដែលត្រូវធ្វើជាប្រចាំ មិនមែនដំឡើងតែម្តងហើយចប់នោះទេ។ តាមរយៈការអនុវត្តតាមជំហានសាមញ្ញៗ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ទាំងនេះ អ្នកនឹងអាចកាត់បន្ថយហានិភ័យនៃគេហទំព័ររបស់អ្នកបានយ៉ាងច្រើន។ ប្រសិនបើអ្នកមិនប្រាកដថាគួរចាប់ផ្តើមពីចំណុចណា យើងអាចជួយអ្នកបាន តាមរយៈការត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពទាំងស្រុង (Security Audit) និងរៀបចំផែនការការពារដែលស្របទៅតាមតម្រូវការជាក់ស្តែងនៃគេហទំព័ររបស់អ្នក។

ពេញចិត្តអត្ថបទនេះមែនទេ? ទទួលបានព័ត៌មានបន្ថែមអំពីពួកយើង!

ទទួលបានព័ត៌មានថ្មីៗ និងការផ្តល់ជូនពិសេសចុងក្រោយបំផុតពីយើងខ្ញុំ។ សូមចុះឈ្មោះតាមដានព្រឹត្តិបត្រ ព័ត៌មានរបស់យើង!