1.ការបង្កើនច្រកចំណូលឱ្យកាន់តែសម្បូរបែប :ការពឹងផ្អែកតែលើការលក់នៅហាងផ្ទាល់ ធ្វើឱ្យអាជីវកម្មប្រឈមនឹងហានិភ័យនៅពេលទីផ្សារប្រែប្រួល។ ការពង្រីកខ្លួនទៅលក់តាមអនឡាញ ជួយឱ្យយើងមានផ្លូវរកចំណូលកាន់តែច្រើន និងមិនបាច់បារម្ភខ្លាំងរឿងពឹងផ្អែកលើចំណូលតែមួយច្រក។ ការធ្វើបែបនេះ ប្រៀបដូចជាមាន “របាំងការពារ” មួយនៅពេលសេដ្ឋកិច្ចមិនល្អ ឬនៅពេលមានបញ្ហារំខានណាមួយកើតឡើងនៅក្នុងតំបន់។
2.ការពង្រីកទីផ្សារឱ្យកាន់តែទូលំទូលាយ : ពិភពអនឡាញគឺគ្មានព្រំដែនកំណត់នោះទេ។ ការមានវត្តមានលើអនឡាញ ជួយឱ្យអាជីវកម្មអាចឈានទៅដល់អតិថិជននៅទូទាំងពិភពលោក និងអ្នកដែលនៅឆ្ងាយពីហាងរបស់យើង។ នៅពេលសេដ្ឋកិច្ចមិនសូវល្អ ដែលទីផ្សារក្នុងស្រុកអាចនឹងមានការប្រកួតប្រជែងខ្លាំង ឬអតិថិជនខ្សត់លុយចាយវាយ ការដែលយើងអាចលក់ទៅកាន់ទីផ្សារថ្មីៗផ្សេងទៀត គឺជាចំណុចពិសេសដែលអាចជួយសង្គ្រោះអាជីវកម្មបាន។ លើសពីនេះ ការលក់តាមអនឡាញអាចជួយប៉ះប៉ូវចំណូលដែលបាត់បង់នៅហាងផ្ទាល់ និងជួយឱ្យអាជីវកម្មរីកចម្រើនតាមរយៈការបម្រើអតិថិជនបានកាន់តែច្រើនក្រុម។
3.ការកាត់បន្ថយចំណាយលើប្រតិបត្តិការ : ការមានហាង ឬទីតាំងលក់ផ្ទាល់ តម្រូវឱ្យមានការចំណាយខ្ពស់ ដូចជា៖ ថ្លៃជួលតូប ទឹកភ្លើង និងបុគ្គលិកជាដើម។ ការងាកមកប្រើប្រាស់ប្រព័ន្ធអនឡាញ អាចជួយកាត់បន្ថយការចំណាយទាំងនេះបានយ៉ាងច្រើន។ ដោយសារមិនចាំបាច់ត្រូវការទីតាំងធំដុំ ម្ចាស់អាជីវកម្មអាចយកថវិកាទៅប្រើប្រាស់លើផ្នែកផ្សេងទៀតឱ្យមានប្រសិទ្ធភាពជាងមុន។ ការធ្វើអាជីវកម្មដែលចំណាយតិចបែបនេះ ជួយឱ្យយើងមានភាពរឹងមាំ ទោះបីជាសេដ្ឋកិច្ចធ្លាក់ចុះ ហើយក៏ជួយឱ្យអាជីវកម្មរស់បានយូរអង្វែងផងដែរ។
4.ភាពរហ័សរហួន និងការចេះបត់បែនតាមកាលៈទេសៈ : ការធ្វើអាជីវកម្មតាមអនឡាញ មានភាពរហ័សរហួន និងងាយស្រួលបត់បែនជាងការលក់បែបបុរាណ។ ប្រព័ន្ធអនឡាញអនុញ្ញាតឱ្យយើងធ្វើការសាកល្បង និងផ្លាស់ប្តូរយុទ្ធសាស្ត្របានភ្លាមៗ ទៅតាមស្ថានភាពទីផ្សារជាក់ស្តែង។ ក្នុងអំឡុងពេលសេដ្ឋកិច្ចជួបវិបត្តិ ដែលចំណង់ចំណូលចិត្ត និងការចាយវាយរបស់អតិថិជនប្រែប្រួលលឿន អាជីវកម្មណាដែលចេះបត់បែនបានឆាប់រហ័ស គឺជាអាជីវកម្មដែលនឹងនៅបន្តឈរជើងបានយ៉ាងរឹងមាំ។ ការចាប់យកប្រព័ន្ធឌីជីថល ជួយឱ្យសហគ្រិនអាចដើរទាន់សភាពការណ៍ និងឆក់យកឱកាសថ្មីៗបានមុនគេ។
5.ការបើកចិត្តទទួលយកការច្នៃប្រឌិត និងភាពវៃឆ្លាត : វិបត្តិសេដ្ឋកិច្ចជារឿយៗ គឺជាកាតាលីករ (អ្នកជម្រុញ) ឱ្យមានការបង្កើតថ្មី និងការច្នៃប្រឌិត។ តាមរយៈការងាកមកប្រើប្រាស់ប្រព័ន្ធឌីជីថល អាជីវកម្មអាចស្វែងរកផ្លូវថ្មីៗសម្រាប់កំណើន និងការទាក់ទាញអតិថិជន។ មិនថាវិស័យ eCommerce, ការធ្វើទីផ្សារឌីជីថល ឬតាមរយៈកម្មវិធីអនឡាញនានា សហគ្រិនអាចប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើតតម្លៃថ្មី និងផ្តល់បទពិសោធន៍ប្លែកៗជូនអតិថិជន។ ក្នុងគ្រាលំបាក អ្នកដែលហ៊ានផ្លាស់ប្តូរ និងគិតឱ្យបានវែងឆ្ងាយជាងមុន នឹងមានឱកាសរស់រានកាន់តែរឹងមាំ។
ក្នុងអំឡុងពេលដែលសេដ្ឋកិច្ចមានភាពមិនច្បាស់លាស់ អាជីវកម្មតែងតែជួបប្រទះនូវបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក។ ទោះបីជាប្រតិកម្មដំបូងរបស់យើង គឺចង់តែរឹតបន្តឹងការចំណាយ និងរង់ចាំឱ្យព្យុះសេដ្ឋកិច្ចនេះកន្លងផុតទៅក៏ដោយ ប៉ុន្តែសហគ្រិនដែលវៃឆ្លាតតែងតែមើលឃើញ “ឱកាស” ដែលលាក់ខ្លួនក្នុងវិបត្តិ។ ការចាប់យកប្រព័ន្ធឌីជីថល និងការបង្កើតវត្តមានតាមអនឡាញ គឺជាយុទ្ធសាស្ត្រមួយដែលមានប្រយោជន៍ខ្លាំងបំផុត ទោះបីជាស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចពិបាកក៏ដោយ។ ខាងក្រោមនេះជាមូលហេតុដែលម្ចាស់អាជីវកម្មគួរពិចារណាយកការលក់ដូររបស់ខ្លួនទៅលើអនឡាញ៖
ជារួមមក ទោះបីជាវិបត្តិសេដ្ឋកិច្ចនាំមកនូវបញ្ហាប្រឈមធំៗក៏ដោយ ប៉ុន្តែវាក៏ជា ការចាប់យកឱកាសតាមអនឡាញ សម្រាប់ការរីកចម្រើន និងការផ្លាស់ប្តូរផងដែរ។ តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល និងការបង្កើតមុខមាត់តាមអនឡាញ ម្ចាស់អាជីវកម្មអាចការពារអាជីវកម្មរបស់ខ្លួនឱ្យរឹងមាំសម្រាប់ថ្ងៃអនាគត ធ្វើឱ្យប្រភពចំណូលកាន់តែសម្បូរបែប និងអាចបើកទ្វារទៅរកទីផ្សារថ្មីៗដែលមិនធ្លាប់មានពីមុនមក។
